sport
-

គណ:កម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមអមដំណើរ លោក ករុណា ពេជ្រ និងបងស្រីម៉ារី នាំយកទឹកប្រាក់សប្បុរសធម៌
នៅរសៀលថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ គណ:កម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមអមដំណើរ លោក ករុណា ពេជ្រ និងបងស្រីម៉ារី នាំយកទឹកប្រាក់សប្បុរសធម៌បងប្អូនខ្មែររស់នៅរដ្ឋ Dallas, Houton, Texas USA.(500$) ជូនដល់ក្រុមគ្រួសារវីរៈកងទ័ពដែលបានពលីនៅប្រាសាទតាក្របី ឈ្មោះ ដុស – សំណាង អាស័យដ្ឋាន: ភូមិត្រពាំងពងទឹក ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។
-
គណ:កម្មាធិការ ស.ស.យ.ក. ស្រុកសំរោង បាននាំយកថវិការបស់ឯកឧត្តម សុខ ពុទ្ធិវុធប្រធាន ស.ស.យ.ក. ខេត្តតាកែវ
ថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២៦ គណ:កម្មាធិការ ស.ស.យ.ក. ស្រុកសំរោង បាននាំយកថវិការបស់ឯកឧត្តម សុខ ពុទ្ធិវុធប្រធាន ស.ស.យ.ក. ខេត្ត និងលោកជំទាវ ព្រមទាំងថវិកាចូលរួមរបស់ សមាជិក សមាជិកា ស្រុក ជួយសម្រួលការលំបាករបស់លោក សន សារិទ្ធ សមាជិកគណ:កម្មាធិការ ស.ស.យ.ក. ស្រុកសំរោង ដែលកូនស្រីរបស់លោក មានជំងឺជាប្រចាំ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ សូមជូនពរក្មួយស្រីឆាប់ជាសះស្បើយ និងមានសុខភាពល្អ។
-

ខេត្តតាកែវ មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ចំនួន៨៤៧០កន្លែង
ខេត្តតាកែវ មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ចំនួន៨៤៧០កន្លែង
-
សកម្មភាពការបង្រៀន និងរៀនខ្លឹមសារមេរៀនរបស់សមាជិកសមាជិកាក្លឹប«មនសិការពលរដ្ឋល្អ»
ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ សកម្មភាពការបង្រៀន និងរៀនខ្លឹមសារមេរៀនរបស់សមាជិកសមាជិកាក្លឹប«មនសិការពលរដ្ឋល្អ» ថ្នាក់ទី១១សប្តាហ៍ទី៣ វិទ្យាល័យ សុខ អានទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។
-

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសា
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសា ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសិក ជា គង់ សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
-

គណៈកម្មាធិការស.ស.យ.ក. ខេត្តបានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពអនុសេនីយ៍ឯក សុខ ក្រឹម
រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការស.ស.យ.ក. ខេត្តបានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពអនុសេនីយ៍ឯក សុខ ក្រឹម ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិប្រាសាទតាមាន់ធំ ខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំដោយឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងគណៈប្រតិភូ ស្ថិតនៅភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធអនុសេនីយ៍ឯក សុខ ក្រឹម សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
-
ក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តក្រចេះ ចុះសាកសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភប្រគល់ដល់និសិ្សតអាហារូបករណ៍ អ.ម.ត ដែលមានជីវភាពខ្វះខាត នៅស្រុកឆ្លូង ខេត្តក្រចេះ
ក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តក្រចេះ ចុះសាកសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភប្រគល់ដល់និសិ្សតអាហារូបករណ៍ អ.ម.ត ដែលមានជីវភាពខ្វះខាត នៅស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោក សែម ម៉ារឌី សមាជិកក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តក្រចេះ បានដឹកនាំនិស្សិតអាហារូបករណ៍ អ.ម.ត និងដោយមានការអញ្ជើញចូលរួមពីលោកស្រី គង់ លឹមហួ អភិបាល នៃគណៈអភិបាលស្រុកឆ្លូង ចុះសាកសួរសុខទុក្ខនិស្សិតអាហារូបករណ៍ អ.ម.ត ដែលមានជីវភាពខ្វះខាត នៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ជាមួយគ្នានេះ ក្រុមការងារ ក៏បាននាំយកថវិកាឧបត្ថម្ភរបស់…








