,

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបង្រៀនក្លឹបសិក្សា «មនសិការពលរដ្ឋល្អ» ខេត្តតាកែវ ឆ្នាំ២០២៦

Vid Avatar

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបង្រៀនក្លឹបសិក្សា «មនសិការពលរដ្ឋល្អ» ខេត្តតាកែវ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោក លី សាវេត អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តតាកែវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពមួយចំនួន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ លោក លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។

ឯកឧត្តមបានផ្តល់ជាអនុសាសន៍ដើម្បីជាការតម្រង់ទិសសម្រាប់ជំរុញការអនុវត្តកម្មវិធី «មនសិការពលរដ្ឋល្អ» ខេត្តតាកែវ ឆ្នាំ២០២៦ ឱ្យទទួលបានជោគជ័យ និងកាន់តែប្រសើរឡើងថែមទៀត នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ក្រុមការងារ ស.ស.យ.ក. ខេត្តតាកែវ ត្រូវបន្តកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ ឱ្យបានជាប់ជាប្រចាំ ជាពិសេសអនុវត្តឱ្យស្របតាមគោលការណ៍ណែនាំ របស់ក្រុមការងារថ្នាក់ជាតិ និងសូមរក្សាស្មារតីសហការជាធ្លុងមួយប្រកបដោយភាពវិជ្ជមាន

ជ្រើសរើសនិងជំរុញលើកទឹកចិត្តដល់គ្រូបង្គោលទាំងអស់ បន្តប្រើប្រាស់ចំណេះដឹង បទពិសោធន៍ ឆន្ទៈ និងភាពបត់បែនតាមថ្នាលបណ្ដុះបណ្ដាលឌីជីថល ដើម្បីតម្រង់ទិស ប្រឹក្សាយោបល់ និងបណ្ដុះបណ្ដាលសិស្សានុសិស្ស

ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន មានសីលធម៌ខ្ពស់ ផ្តោតការយកចិត្តទុកដាក់រៀនសូត្រ បន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំតាមរយៈការធ្វើស្វ័យសិក្សា ស្រាវជ្រាវបន្ថែមទាំងជំនាញបច្ចេកទេស ភាសាបរទេស និងបច្ចេកវិទ្យាឌីជីថល ឱ្យស្របតាមបរិការណ៍នៃការរីកចម្រើនរបស់សង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ សូមប្រើប្រាស់វេទិកានេះដើម្បីផ្លាស់ប្តូរខ្លួនឯង ឱ្យក្លាយជាពលរដ្ឋគំរូ និងជាមោទនភាពរបស់ខេត្តតាកែវ

ត្រូវរួមគ្នាបង្កើតបណ្ដាញតភ្ជាប់ក្លឹបសិក្សាទូទាំងខេត្ត តាមរយៈការប្រកួតប្រជែង និងការចែករំលែកបទពិសោធន៍ ដែលជាគ្រឹះនៃសាមគ្គីភាព។ ជាមួយគ្នានេះ វិទ្យាល័យ ដែលមានលទ្ធភាព និងធនធានផ្នែកបច្ចេកវិទ្យា សូមជួយជ្រោមជ្រែងវិទ្យាល័យដែលនៅខ្វះខាត ដើម្បីពង្រីកឥទ្ធិពលនៃភាពជាពលរដ្ឋល្អឱ្យជ្រាបចូលកាន់តែជ្រៅទៅក្នុងសហគមន៍

ប្រើប្រាស់ថ្នាលបណ្ដុះបណ្ដាលឌីជីថលរបស់ ស.ស.យ.ក. ខេត្តតាកែវ ជាឃ្លាំងមេរៀនសម្រាប់ធ្វើស្វ័យសិក្សា ពង្រឹងភាពខ្លាំង និងបង្កើតបទពិសោធន៍សម្រាប់អនាគត និងការប្រកួតប្រជែងកម្រិតខ្ពស់។

spv Avatar

Leave a Reply

Your email address will not be published. Required fields are marked *

Author Profile

ឯកឧត្ដម សុខ ពុទ្ធិវុធ

សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិារ

ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ

Search