2026

  • យុវជន ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមពិធីប្រទានភ្លើងជូន ញ៉ោមស្រី ព្រះគ្រូ សយ នាង ព្រះចៅអធិការវត្តព្រៃជើង

    យុវជន ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមពិធីប្រទានភ្លើងជូន ញ៉ោមស្រី ព្រះគ្រូ សយ នាង ព្រះចៅអធិការវត្តព្រៃជើង

    នៅរសៀលថ្ងៃទី ០៥ កុម្ភៈ ២០២៦យុវជន ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមពិធីប្រទានភ្លើងជូន ញ៉ោមស្រី ព្រះគ្រូ សយ នាង ព្រះចៅអធិការវត្តព្រៃជើង ស្ថិតក្នុងឃុំគោកព្រេច ស្រុកគិរីវង់ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នឹងបានអញ្ជើញចូលរួមជាកិត្តិយស ដោយលោកងួន ឌីណា អភិបាលស្រ្កគិរីវង់។

  • គណកម្មាធិការ ស.ស​.យ.ក​. ស្រុកព្រៃកប្បាសនិងប្អូនៗ ស.ស.យ.ក. វិទ្យាល័យចំប៉ា បានចូលរួមជួយសម្របសម្រួល ក្នុងពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី

    គណកម្មាធិការ ស.ស​.យ.ក​. ស្រុកព្រៃកប្បាសនិងប្អូនៗ ស.ស.យ.ក. វិទ្យាល័យចំប៉ា បានចូលរួមជួយសម្របសម្រួល ក្នុងពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី

    ថ្ងៃ​ព្រហស្បតិ៍​ ៣រោច​ ខែ​មាឃ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ​ព.ស​.២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ គណកម្មាធិការ ស.ស​.យ.ក​. ស្រុកព្រៃកប្បាសនិងប្អូនៗ ស.ស.យ.ក. វិទ្យាល័យចំប៉ា បានចូលរួមជួយសម្របសម្រួល ក្នុងពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងសាលារៀន នៅវិទ្យាល័យចំប៉ា កម្មវិធីបុណ្យនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ លោកតា លោកយាយ លោកអាចារ្យគណៈកម្មការវត្ត លោកគ្រូ អ្នកគ្រូ សរុបចំនួន៤២៤នាក់ ។

  • គណៈកម្មាធិការស.ស.យ.ក.ស្រុក បានចូលរួមជាមួយរដ្ឋបាលស្រុកព្រៃកប្បាស

    គណៈកម្មាធិការស.ស.យ.ក.ស្រុក បានចូលរួមជាមួយរដ្ឋបាលស្រុកព្រៃកប្បាស

    នៅរសៀលថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការស.ស.យ.ក.ស្រុក បានចូលរួមជាមួយរដ្ឋបាលស្រុកព្រៃកប្បាស ដឹកនាំដោយលោក អ៊ិត សារ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឌឹម គឹមសាន អភិបាលស្រុកព្រៃកប្បាស និងមានការអញ្ជើញពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល នាយករងរដ្ឋបាល កងកម្លាំងទាំង៣ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ យុវជនស្នាមញញឹម និងយុវជនក្មេងវត្ត ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ដើម្បីប្រារព្វនូវពិធីបុណ្យមាឃបូជា…

  • គណៈកម្មាធិការ​ ស.ស.យ.ក.​ ស្រុកបូរីជលសារ​ ចូលរួម​ប្រារព្ធ​ពិធីបុណ្យមាឃបូជា

    គណៈកម្មាធិការ​ ស.ស.យ.ក.​ ស្រុកបូរីជលសារ​ ចូលរួម​ប្រារព្ធ​ពិធីបុណ្យមាឃបូជា

    ព្រឹកថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការ​ ស.ស.យ.ក.​ ស្រុកបូរីជលសារ​ បានចូលរួម​ប្រារព្ធ​ពិធីបុណ្យមាឃបូជា​ ដែល​ប្រារព្ធ​ធ្វេីនៅនៅ​វត្តត្រេីយឃ្លោក​ ឃុំ​ដូងខ្ពស់​ ស្រុកបូរីជលសារ​ ខេត្តតាកែវ​។ ពិធីបុណ្យនេះស្ថិតក្រោម​អធិបតីភាព​ ឯកឧត្ដមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងលោកជំទាវ ស្រី សិរីទេវី មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ។ សូមអនុមោទនាពិធីបុណ្យ” មាឃបូជា” ។

  • ស.ស.យ.ក. ស្រុកទ្រាំង ចូលរួមពិធីបុណ្យមាឃបូជានៅវត្តសេរីសោភ័ណ្ឌ (ហៅវត្តព្រៃមៀន)

    ស.ស.យ.ក. ស្រុកទ្រាំង ចូលរួមពិធីបុណ្យមាឃបូជានៅវត្តសេរីសោភ័ណ្ឌ (ហៅវត្តព្រៃមៀន)

    ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៦ ស.ស.យ.ក. ស្រុកទ្រាំង បានចូលរួមពិធីបុណ្យមាឃបូជា ដឹកនាំដោយលោក អ៊ុំ ចំរើន អភិបាលនៃគណ:អភិបាលស្រុក និងជាប្រធានស.ស.យ.ក.ស្រុក ព្រមទាំងលោក ព្រំ ឆាត សមាជិក្រុមប្រឹក្សាស្រុក នៅវត្តសេរីសោភ័ណ្ឌ (ហៅវត្តព្រៃមៀន) ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។ រួមដំណើដោយ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល កងកំលាំងទាំងបី…

  • ខេត្តតាកែវ មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ចំនួន៨៤៧០កន្លែង

    ខេត្តតាកែវ មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ចំនួន៨៤៧០កន្លែង

    ខេត្តតាកែវ មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ចំនួន៨៤៧០កន្លែង

  • សកម្មភាពការបង្រៀន និងរៀនខ្លឹមសារមេរៀនរបស់សមាជិកសមាជិកាក្លឹប«មនសិការពលរដ្ឋល្អ»

    សកម្មភាពការបង្រៀន និងរៀនខ្លឹមសារមេរៀនរបស់សមាជិកសមាជិកាក្លឹប«មនសិការពលរដ្ឋល្អ»

    ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ សកម្មភាពការបង្រៀន និងរៀនខ្លឹមសារមេរៀនរបស់សមាជិកសមាជិកាក្លឹប«មនសិការពលរដ្ឋល្អ» ថ្នាក់ទី១១សប្តាហ៍ទី៣ វិទ្យាល័យ សុខ អានទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។

  • ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសា

    ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសា

    ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសា ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសិក ជា គង់ សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

  • ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបង្រៀនក្លឹបសិក្សា «មនសិការពលរដ្ឋល្អ» ខេត្តតាកែវ ឆ្នាំ២០២៦

    ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបង្រៀនក្លឹបសិក្សា «មនសិការពលរដ្ឋល្អ» ខេត្តតាកែវ ឆ្នាំ២០២៦

    រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបង្រៀនក្លឹបសិក្សា «មនសិការពលរដ្ឋល្អ» ខេត្តតាកែវ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោក លី សាវេត អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តតាកែវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពមួយចំនួន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ…

Author Profile

ឯកឧត្ដម សុខ ពុទ្ធិវុធ

សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិារ

ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ

Search