,

គណ:កម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមអមដំណើរ ឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានចុះសាកសួរសុខទុក្ខក្រុមគ្រួសារវីរៈកងទ័ព និងវីរៈកងទ័ពជួរមុខចំនួន ០៥ នាក់

user_takeo1 Avatar

នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦

គណ:កម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមអមដំណើរ ឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ និងជាសមាជិកអចិន្ត្រៃយ៍ យុវជន ស.ស.យ.ក. ខេត្តតាកែវ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុក និងមានការនិមន្តពីព្រះគ្រូមង្គលកេសរ អ៊ូច សារ៉ាន់ សាលាអនុគណ និងអាជ្ញាធរអាជ្ញាធរភូមិឃុំ បានចុះសាកសួរសុខទុក្ខក្រុមគ្រួសារវីរៈកងទ័ព និងវីរៈកងទ័ពជួរមុខចំនួន ០៥ នាក់/គ្រួសារ៖

១. វីរកងទ័ព ទិន បុទ្រី ភេទប្រុស មានទីលំនៅភូមិចេក ឃុំគិរីចុងកោះ ឈរជើងនៅកងពលលេខ១ (៣៣៣)ទិសព្រះវិហារ។

២. វីរកងទ័ព លន់ វណ្ណះ ភេទប្រុស មានទីលំនៅភូមិសោម ឃុំសោម ឈរជើងនៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។

៣. វីរកងទ័ព រុន លីហួ ភេទប្រុស មានទីលំនៅភូមិដើមរំដែល ឃុំសោម ឈរជើងនៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។

៤. វីរកងទ័ព ញ៉ាញ់ គារ៉ា ភេទប្រុស មានទីលំនៅភូមិតាអូរខាងត្បូង ឃុំតាអូរ ឈរជើង នៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។

៥. វីរកងទ័ព ហួត មីដា ភេទប្រុស មានទីលំនៅភូមិជាវប្តីលិច ឃុំតាអូរ ឈរជើងនៅទិសព្រះវិហារ។

និងនាំយកនូវអំណោយសប្បុរសធម៌ សម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនដោយក្នុងម្នាក់ៗ ទទួលបាន អង្គរ ២បាវ (50Kg) ទឹកសុទ្ធ ១កេស មី១ កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខ ១យួរ និងថវិកាមួយចំនួន។

spv Avatar

Leave a Reply

Your email address will not be published. Required fields are marked *

Author Profile

ឯកឧត្ដម សុខ ពុទ្ធិវុធ

សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិារ

ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ

Latest posts
Search