ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦
គណៈកម្មាធិការ ស.ស.យ.ក.ស្រុក បានសហការជាមួយប្អូនៗជាអតីតសិស្សវិទ្យាល័យហេង សំរិនព្រៃល្វា និងមានការចូលរួមពីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកព្រៃកប្បាស បានរៀបចំវេទិកាតម្រង់ទិស និងចែករំលែកបទពិសោធន៍ ដល់ប្អូនៗសិស្សទី១២ និងប្អូនៗជាសមាជិកស.ស.យ.ក.វិទ្យាល័យហេង សំរិនព្រៃល្វា:
កម្មវិធីនេះស្ថិតក្រោមអធិបតីភាព:
១-លោកទ្រី មករា សមាជិកគណ:កម្មាធិការកណ្តាល ស.ស.យ.ក. និងជាអនុប្រធានស.ស.យ.ក.ខេត្តតាកែវ
២-លោកអែម អន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកព្រៃកប្បាស
និងមានការចូលរួមពីលោកនាយករង លោកគ្រូ អ្នកគ្រូ ព្រមទាំងប្អូនៗសិស្សានុសិស្សថ្នាក់ទ១២ សរុបមានចំនួន១៣៥នាក់។
កម្មវិធីបានបង្ហាញពី:
+ប្រធានបទទី១: ការសិក្សា និងសុខភាព
-ការត្រៀមខ្លួនសម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
-ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត
+ប្រធានបទទី២:សកលវិទ្យាល័យ និងអាហារូបករណ៍
-ត្រៀមខ្លួនសម្រាប់ជីវិតជាសិស្សសកលវិទ្យាល័យ
-របៀបស្វែងរកអាហារូបករណ៍ពីសកលវិទ្យាល័យនានា និងអាហារូបករណ៍បរទេស
-ផលប្រយោជន៍នៃការចូលរួមការងារស្ម័គ្រចិត្ត ការងារសង្គម
+ប្រធានបទទី៣: Inspiration វិស័យ STEM នៅកម្ពុជា
-ការរួមបញ្ចូលគ្នានៃសិល្បៈ និងវិទ្យាសាស្រ្តក្នុងជីវភាពប្រចាំថ្ងៃ
-ការលូតលាស់ផ្លូវចិត្ត
កម្មវិធីនេះធ្វើនៅសាលប្រជុំស្នាក់ការ ស.ស.យ.ក.ស្រុក ស្ថិតនៅភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។















Leave a Reply