

អបអរសាទរពិធីប្រកាសលទ្ធផលជ័យលាភីវគ្គផ្តាច់ព្រ័ត្រ គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធី«មនសិការពលរដ្ឋល្អ» ដែលសមាជិកក្លឹបទន្លេបាទីថ្នាក់ទី១១ ប្រធានបទ
” ផ្សារសហគមន៍ពលរដ្ឋល្អទន្លេបាទី ” បានទទួលជ័យលាភីគម្រោងឆ្នើម( មេដាយមាស )និង ថ្នាក់ទី១០ ក្លឹបប្រាសាទតាព្រហ្ម ប្រធានបទ” អភិវឌ្ឍបណ្ណាល័យក្នុងសាលាសម្រាប់ការអប់រំ ” ទទួលបានជ័យលាភី គម្រោងគំរូថ្នាក់ជាតិ (ប័ណ្ណសរសើរ)នៅមជ្ឍមណ្ឌលម៉ានី រាជធានីភ្នំពេញ។
កម្មវិធី «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃគម្រោង «មនសិការពលរដ្ឋល្អ» ធ្វើឡើងក្នុងគោលបំណងបណ្ដុះមនសិការ ផ្នត់គំនិតយុវជនកម្ពុជាដើម្បីត្រៀមប្រែក្លាយជាសសរទ្រូងនៃប្រទេសជាតិ។ កម្មវិធីនេះបង្ហាញឱ្យឃើញអំពីសមត្ថភាព ភាពច្នៃប្រឌិត ការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង ការចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្សដទៃទៀត ព្រមទាំងជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។
កម្មវិធីមនសិការពលរដ្ឋល្អ បានផ្លាស់ប្ដូរនូវទស្សនៈ សមត្ថភាព នៃភាពជឿជាក់ បណ្ដុះនូវការធ្វើការងារជាក្រុម សិស្សានុសិស្ស នឹងកាន់តែខិតខំ ពង្រឹងនូវសម្ថភាព ជំនាញ បន្ថែមទៀតដើម្បីអភិវឌ្ឍខ្លួន ឱ្យក្លាយជា ចលករមួយចូលរួមជួយប្រទេសជាតិ ក្នុងការប្រកួតប្រជែងទាំងថ្នាក់តំបន់និងអន្ដរជាតិ ព្រមទាំងខិតខំព្យាយាមរក្សានូវនិរន្ដរភាពនៃកម្រង ដើម្បីចូលរួមចំណែកអភិវឌ្ឍសហគមន៍ សង្គមជាតិប្រកបដោយមនសិការការទទួលខុសត្រូវខ្ពស់។


Leave a Reply