ក្ដីស្រលាញ់ចេញពីបេះដូង ជូនដល់ក្មួយៗមណ្ឌលកុមារកំព្រាស្មោង
(ស្រុកទ្រាំង)៖ ក្នុងឱកាសទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ ក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បាននាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ទៅចែករំលែកដល់ក្មួយៗកុមារកំព្រាចំនួន ១៧នាក់ នៅឃុំស្មោង។
លើសពីសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងថវិកាដែលបានផ្ដល់ជូន គឺការរួមទានអាហារសាមគ្គីយ៉ាងកក់ក្ដៅ និងស្នាមញញឹមដ៏បរិសុទ្ធរបស់ក្មួយៗ ដែលជាកម្លាំងចិត្តមិនអាចកាត់ថ្លៃបានសម្រាប់ពួកយើង។
“ព្រោះការចែករំលែក គឺជាក្ដីស្រលាញ់ដែលគ្មានដែនកំណត់”
ថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦

















Leave a Reply