,

ស.ស.យ.ក. ខេត្តតាកែវ បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០» ឆ្ពោះទៅឆ្នាំ២០២៨

user_takeo1 Avatar

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តតាកែវ បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០» ឆ្ពោះទៅឆ្នាំ២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ និងសមាជិក ស.ស.យ.ក. ខេត្តតាកែវ ក៏បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់តាមគោលការណ៍ «បរិមាណ និងគុណភាព» ក្នុងការសម្រេចឱ្យបាននូវគោលដៅឆ្នាំ២០២៨។សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការយកឯកសារដ៏មានសារៈសំខាន់នេះមកអនុវត្ត និងផ្សព្វផ្សាយបន្តដល់សមាជិក សមាជិកា តាមបណ្តាក្រុង-ស្រុក ឱ្យបានទូលំទូលាយ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

spv Avatar

Leave a Reply

Your email address will not be published. Required fields are marked *

Author Profile

ឯកឧត្ដម សុខ ពុទ្ធិវុធ

សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិារ

ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ

Latest posts
Search