g-one
-

យុវជន ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមពិធីប្រទានភ្លើងជូន ញ៉ោមស្រី ព្រះគ្រូ សយ នាង ព្រះចៅអធិការវត្តព្រៃជើង
នៅរសៀលថ្ងៃទី ០៥ កុម្ភៈ ២០២៦យុវជន ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមពិធីប្រទានភ្លើងជូន ញ៉ោមស្រី ព្រះគ្រូ សយ នាង ព្រះចៅអធិការវត្តព្រៃជើង ស្ថិតក្នុងឃុំគោកព្រេច ស្រុកគិរីវង់ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នឹងបានអញ្ជើញចូលរួមជាកិត្តិយស ដោយលោកងួន ឌីណា អភិបាលស្រ្កគិរីវង់។
-

ខេត្តតាកែវ មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ចំនួន៨៤៧០កន្លែង
ខេត្តតាកែវ មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ចំនួន៨៤៧០កន្លែង
-

សកម្មភាពការបង្រៀន និងរៀនខ្លឹមសារមេរៀនរបស់សមាជិកសមាជិកាក្លឹប«មនសិការពលរដ្ឋល្អ»
ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ សកម្មភាពការបង្រៀន និងរៀនខ្លឹមសារមេរៀនរបស់សមាជិកសមាជិកាក្លឹប«មនសិការពលរដ្ឋល្អ» ថ្នាក់ទី១១សប្តាហ៍ទី៣ វិទ្យាល័យ សុខ អានទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។
-

គណៈកម្មាធិការស.ស.យ.ក. ខេត្តបានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពអនុសេនីយ៍ឯក សុខ ក្រឹម
រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការស.ស.យ.ក. ខេត្តបានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពអនុសេនីយ៍ឯក សុខ ក្រឹម ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិប្រាសាទតាមាន់ធំ ខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំដោយឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងគណៈប្រតិភូ ស្ថិតនៅភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធអនុសេនីយ៍ឯក សុខ ក្រឹម សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។









