user_takeo1
-

គណកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាសនិងប្អូនៗ ស.ស.យ.ក. វិទ្យាល័យចំប៉ា បានចូលរួមជួយសម្របសម្រួល ក្នុងពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី
ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ គណកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាសនិងប្អូនៗ ស.ស.យ.ក. វិទ្យាល័យចំប៉ា បានចូលរួមជួយសម្របសម្រួល ក្នុងពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងសាលារៀន នៅវិទ្យាល័យចំប៉ា កម្មវិធីបុណ្យនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ លោកតា លោកយាយ លោកអាចារ្យគណៈកម្មការវត្ត លោកគ្រូ អ្នកគ្រូ សរុបចំនួន៤២៤នាក់ ។
-

គណៈកម្មាធិការស.ស.យ.ក.ស្រុក បានចូលរួមជាមួយរដ្ឋបាលស្រុកព្រៃកប្បាស
នៅរសៀលថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការស.ស.យ.ក.ស្រុក បានចូលរួមជាមួយរដ្ឋបាលស្រុកព្រៃកប្បាស ដឹកនាំដោយលោក អ៊ិត សារ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឌឹម គឹមសាន អភិបាលស្រុកព្រៃកប្បាស និងមានការអញ្ជើញពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល នាយករងរដ្ឋបាល កងកម្លាំងទាំង៣ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ យុវជនស្នាមញញឹម និងយុវជនក្មេងវត្ត ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ដើម្បីប្រារព្វនូវពិធីបុណ្យមាឃបូជា…
-

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកបូរីជលសារ ចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា
ព្រឹកថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកបូរីជលសារ បានចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា ដែលប្រារព្ធធ្វេីនៅនៅវត្តត្រេីយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ ពិធីបុណ្យនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងលោកជំទាវ ស្រី សិរីទេវី មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ។ សូមអនុមោទនាពិធីបុណ្យ” មាឃបូជា” ។
-

ស.ស.យ.ក. ស្រុកទ្រាំង ចូលរួមពិធីបុណ្យមាឃបូជានៅវត្តសេរីសោភ័ណ្ឌ (ហៅវត្តព្រៃមៀន)
ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៦ ស.ស.យ.ក. ស្រុកទ្រាំង បានចូលរួមពិធីបុណ្យមាឃបូជា ដឹកនាំដោយលោក អ៊ុំ ចំរើន អភិបាលនៃគណ:អភិបាលស្រុក និងជាប្រធានស.ស.យ.ក.ស្រុក ព្រមទាំងលោក ព្រំ ឆាត សមាជិក្រុមប្រឹក្សាស្រុក នៅវត្តសេរីសោភ័ណ្ឌ (ហៅវត្តព្រៃមៀន) ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។ រួមដំណើដោយ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល កងកំលាំងទាំងបី…





