ព័ត៍មាន
-

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសា
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសា ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសិក ជា គង់ សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
-

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបង្រៀនក្លឹបសិក្សា «មនសិការពលរដ្ឋល្អ» ខេត្តតាកែវ ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបង្រៀនក្លឹបសិក្សា «មនសិការពលរដ្ឋល្អ» ខេត្តតាកែវ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោក លី សាវេត អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តតាកែវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពមួយចំនួន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ…
-

គណៈកម្មាធិការស.ស.យ.ក. ខេត្តបានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពអនុសេនីយ៍ឯក សុខ ក្រឹម
រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការស.ស.យ.ក. ខេត្តបានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពអនុសេនីយ៍ឯក សុខ ក្រឹម ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិប្រាសាទតាមាន់ធំ ខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំដោយឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងគណៈប្រតិភូ ស្ថិតនៅភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធអនុសេនីយ៍ឯក សុខ ក្រឹម សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
-

អបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា
អបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ «គ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត»
-

ឯកឧត្ដម សុខ ពុទ្ធិវុធ ចូលរួមក្នុងពិធីប្រកួតផ្តាច់ព្រ័ត្រគម្រោង « កម្ពុជាក្នុងបេះដូងខ្ញុំ » នៃកម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម សុខ ពុទ្ធិវុធ សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិារ ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ ក្រុមការងារគម្រោង គ្រូបង្គោល ចូលរួមក្នុងពិធីប្រកួតផ្តាច់ព្រ័ត្រគម្រោង « កម្ពុជាក្នុងបេះដូងខ្ញុំ » នៃកម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន…
-

ផ្សារចុងសប្តាហ៍ដូនកែវ រយៈពេល២ថ្ងៃ ដំបូង ទាក់ទាញភ្ញៀវជាង ១២,៥០០ នាក់
ផ្សារចុងសប្តាហ៍ដូនកែវ រយៈពេល២ថ្ងៃ ដំបូង ទាក់ទាញភ្ញៀវជាង ១២,៥០០ នាក់ គាំទ្រកសិផលខ្មែរ «ផ្សារផលិតផលខ្មែរ (ផ្សារចុងសប្តាហ៍)» ដែលជាគម្រោងសាកល្បងរយៈពេល ៣ ខែ លើកទីមួយនៅក្រុងដូនកែវ ខេត្តតាកែវបានទទួលជោគជ័យយ៉ាងគំហុកក្នុងសប្តាហ៍ដំបូង។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ២០២៥ ដោយបានទាក់ទាញសាធារណជន និងភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករឱ្យចូលរួមទស្សនា និងទិញផលិតផលកសិកម្មខ្មែរជាច្រើនមុខ។
-

អបអរសាទរពិធីប្រកាសលទ្ធផលជ័យលាភីវគ្គផ្តាច់ព្រ័ត្រ គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធី«មនសិការពលរដ្ឋល្អ» ដែលសមាជិកក្លឹបទន្លេបាទីថ្នាក់ទី១១ ប្រធានបទ
អបអរសាទរពិធីប្រកាសលទ្ធផលជ័យលាភីវគ្គផ្តាច់ព្រ័ត្រ គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធី«មនសិការពលរដ្ឋល្អ» ដែលសមាជិកក្លឹបទន្លេបាទីថ្នាក់ទី១១ ប្រធានបទ ” ផ្សារសហគមន៍ពលរដ្ឋល្អទន្លេបាទី ” បានទទួលជ័យលាភីគម្រោងឆ្នើម( មេដាយមាស )និង ថ្នាក់ទី១០ ក្លឹបប្រាសាទតាព្រហ្ម ប្រធានបទ” អភិវឌ្ឍបណ្ណាល័យក្នុងសាលាសម្រាប់ការអប់រំ ” ទទួលបានជ័យលាភី គម្រោងគំរូថ្នាក់ជាតិ (ប័ណ្ណសរសើរ)នៅមជ្ឍមណ្ឌលម៉ានី រាជធានីភ្នំពេញ។ កម្មវិធី «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃគម្រោង «មនសិការពលរដ្ឋល្អ» ធ្វើឡើងក្នុងគោលបំណងបណ្ដុះមនសិការ ផ្នត់គំនិតយុវជនកម្ពុជាដើម្បីត្រៀមប្រែក្លាយជាសសរទ្រូងនៃប្រទេសជាតិ។ កម្មវិធីនេះបង្ហាញឱ្យឃើញអំពីសមត្ថភាព ភាពច្នៃប្រឌិត ការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង ការចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្សដទៃទៀត ព្រមទាំងជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ កម្មវិធីមនសិការពលរដ្ឋល្អ បានផ្លាស់ប្ដូរនូវទស្សនៈ…
-

ផ្សារផលិតផលខ្មែរ (ផ្សារចុងសប្ដាហ៍) ចាប់ផ្តើមបើកលក់ហើយ
សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ចូលរួមគាំទ្រ ផ្សារផលិតផលខ្មែរ (ផ្សារចុងសប្ដាហ៍) ចាប់ផ្តើមបើកលក់ហើយ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅខាងមុខសាលមហោស្រពខេត្តតាកែវ ក្រុងដូនកែវ។
-

កម្មវិធីបិទការប្រកួតផ្តាច់ព្រ័ត្រ គម្រោងឆ្នើមថ្នាក់ជាតិ សម្រាប់គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ
#កម្មវិធីបិទការប្រកួតផ្តាច់ព្រ័ត្រ គម្រោងឆ្នើមថ្នាក់ជាតិ សម្រាប់គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារមនសិការពលរដ្ឋល្អ ស.ស.យ.ក. ខេត្តតាកែវបានអញ្ជើញចូលរួមកម្មវិធីបិទការប្រកួតផ្តាច់ព្រ័ត្រគម្រោងឆ្នើមថ្នាក់ជាតិ សម្រាប់គម្រោង ” កម្ពុជាក្នុងបេះដូងខ្ញុំ ” ក្រោមអឋថិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា។
-

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងនិស្សិតនៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងនិស្សិតនៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត។ His Excellency Sok Puthyvuth Lead a Meeting of the Student Management Working Group of Samdech Akka Moha Sena Padei Techo…




