ស.ស.យ.ក.
-

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធម្តាយរបស់ ឯកឧត្តម ស្រី ច័ន្ទប៉ូរ៉ាត់ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
នៅព្រឹកថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធម្តាយរបស់ ឯកឧត្តម ស្រី ច័ន្ទប៉ូរ៉ាត់ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសិកា រ័ត្ន ហេន សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
-

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកអង្គរបូរី ដឹកនាំដោយលោក ជា សម្បត្តិ បានចុះសួរសុខទុក្ខ និងនាំយកថវិការបស់ឯកឧត្តម សុខ ពុទ្ធិវុធ ជូនលោក អាំងជឿង សមាជិក ស.ស.យ.ក. ស្រុក
នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកអង្គរបូរី ដឹកនាំដោយលោក ជា សម្បត្តិ ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិក បានចុះសួរសុខទុក្ខ និងនាំយកថវិការបស់ឯកឧត្តម សខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវនិងលោកជំទាវ ជូនលោក អាំងជឿង សមាជិក ស.ស.យ.ក. ស្រុក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរបូរី ។ សូមជូនពរលោកពូឆាប់បានជាសះស្បើយ និងមានសុខភាពល្អ
-

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកអង្គរបូរី ដឹកនាំដោយលោក ជា សម្បត្តិ បានចុះសួរសុខទុក្ខ និងនាំយក អង្ករ ៥០kg មី ទឹកត្រី ព្រមទាំងថវិការ ជូនប្អូនស្រី រត្ន័ ប៉ិប
រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកអង្គរបូរី ដឹកនាំដោយលោក ជា សម្បត្តិ ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិក រួមនឹងការនិមន្តចូលរួមពីព្រះចៅអធិការវត្តកោះ ព្រះនាម សាត់ វិសាល តំណាងព្រះឧត្តមចរិយា ជុំ ចេង ព្រះអនុគណស្រុកអង្គរបូរី លោក មេ ឃុំ បាស្រែ និងសហការី បានចុះសួរសុខទុក្ខ និងនាំយក អង្ករ ៥០ kg មី ទឹកត្រី និង ថវិការបស់ ស.ស.យ.ក…
-

ស.ស.យ.ក. ខេត្តតាកែវ បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០» ឆ្ពោះទៅឆ្នាំ២០២៨
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តតាកែវ បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០» ឆ្ពោះទៅឆ្នាំ២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ និងសមាជិក ស.ស.យ.ក. ខេត្តតាកែវ ក៏បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់តាមគោលការណ៍ «បរិមាណ និងគុណភាព» ក្នុងការសម្រេចឱ្យបាននូវគោលដៅឆ្នាំ២០២៨។សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការយកឯកសារដ៏មានសារៈសំខាន់នេះមកអនុវត្ត និងផ្សព្វផ្សាយបន្តដល់សមាជិក សមាជិកា…
-

សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ ក្រោមអធិបធីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.
នៅថ្ងៃស្អែកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ ក្រោមអធិបធីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។ កម្មវិធីនេះនឹងធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ (អគារ E-F)។
-

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិការបស់ឯកឧត្តមសុខ ពុទ្ធិវុធ និងលោកជំទាវព្រមទាំងថវិកាចូលរួមរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅសួរសុខទុក្ខ ប្អូនស្រី សុត សុជាតា
នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៦ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស និងលោក ឈឹម សុវណ្ណ នាយកវិទ្យាល័យសមរលាវ បានដឹកនាំ យុវជន ស.ស.យ.ក. វិទ្យាល័យ នាំយកថវិការបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និង និងលោកជំទាវ ព្រមទាំងថវិកាចូលរួមរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅសួរសុខទុក្ខ ប្អូនស្រី សុត សុជាតា…
-

ស.ស.យ.ក. ខេត្ត បានចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់គណ:កម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម សង្គម តម្លៃស្តី និងគ្រួសារខ្មែរថ្នាក់ខេត្ត
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ស.ស.យ.ក. ខេត្ត បានចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់គណ:កម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម សង្គម តម្លៃស្តី និងគ្រួសារខ្មែរថ្នាក់ខេត្ត ក្រោមអធិបតីភាពលោកជំទាវ កិម គឹម អាង សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តតាកែវ និង លោកស្រី ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង…
-

គណ:កម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមអមដំណើរ ឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានចុះសាកសួរសុខទុក្ខក្រុមគ្រួសារវីរៈកងទ័ព និងវីរៈកងទ័ពជួរមុខចំនួន ០៥ នាក់
នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ គណ:កម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមអមដំណើរ ឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ និងជាសមាជិកអចិន្ត្រៃយ៍ យុវជន ស.ស.យ.ក. ខេត្តតាកែវ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុក និងមានការនិមន្តពីព្រះគ្រូមង្គលកេសរ អ៊ូច សារ៉ាន់ សាលាអនុគណ និងអាជ្ញាធរអាជ្ញាធរភូមិឃុំ បានចុះសាកសួរសុខទុក្ខក្រុមគ្រួសារវីរៈកងទ័ព និងវីរៈកងទ័ពជួរមុខចំនួន ០៥ នាក់/គ្រួសារ៖ ១. វីរកងទ័ព ទិន បុទ្រី…
-

គណៈកម្មាធិការ ស.ស.យ.ក.ស្រុក បានសហការជាមួយប្អូនៗជាអតីតសិស្សវិទ្យាល័យហេង សំរិនព្រៃល្វា និងបានរៀបចំវេទិកាតម្រង់ទិស និងចែករំលែកបទពិសោធន៍ ដល់ប្អូនៗសិស្សទី១២
ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការ ស.ស.យ.ក.ស្រុក បានសហការជាមួយប្អូនៗជាអតីតសិស្សវិទ្យាល័យហេង សំរិនព្រៃល្វា និងមានការចូលរួមពីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកព្រៃកប្បាស បានរៀបចំវេទិកាតម្រង់ទិស និងចែករំលែកបទពិសោធន៍ ដល់ប្អូនៗសិស្សទី១២ និងប្អូនៗជាសមាជិកស.ស.យ.ក.វិទ្យាល័យហេង សំរិនព្រៃល្វា: កម្មវិធីនេះស្ថិតក្រោមអធិបតីភាព: ១-លោកទ្រី មករា សមាជិកគណ:កម្មាធិការកណ្តាល ស.ស.យ.ក. និងជាអនុប្រធានស.ស.យ.ក.ខេត្តតាកែវ ២-លោកអែម អន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកព្រៃកប្បាស និងមានការចូលរួមពីលោកនាយករង លោកគ្រូ អ្នកគ្រូ…
-

ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ក្រុមការងារយើងបានបន្តនាំយកសម្ភារឧបត្ថម្ភ និងចែករំលែកក្ដីស្រលាញ់ជូនដល់ក្មួយៗកុមារកំព្រាខេត្តតាកែវ
«ការចែករំលែក គឺជាក្ដីស្រលាញ់ដ៏វិសេសវិសាលបំផុត» ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ក្រុមការងារយើងបានបន្តនាំយកសម្ភារឧបត្ថម្ភ និងចែករំលែកក្ដីស្រលាញ់ជូនដល់ក្មួយៗកុមារកំព្រាខេត្តតាកែវ។ ស្នាមញញឹមរបស់ក្មួយៗ គឺជាកម្លាំងចិត្តសម្រាប់ពួកយើង ក្នុងការបន្តសកម្មភាពមនុស្សធម៌ និងការងារសង្គម ដើម្បីភាពរីកចម្រើន និងសុភមង្គលក្នុងសហគមន៍។ ១៤ កុម្ភៈ ២០២៦




