ស.ស.យ.ក.
-

ក្នុងឱកាសទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ ក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បាននាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ទៅចែករំលែកដល់ក្មួយៗកុមារកំព្រាចំនួន ១៧នាក់ នៅឃុំស្មោង
ក្ដីស្រលាញ់ចេញពីបេះដូង ជូនដល់ក្មួយៗមណ្ឌលកុមារកំព្រាស្មោង (ស្រុកទ្រាំង)៖ ក្នុងឱកាសទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ ក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បាននាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ទៅចែករំលែកដល់ក្មួយៗកុមារកំព្រាចំនួន ១៧នាក់ នៅឃុំស្មោង។ លើសពីសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងថវិកាដែលបានផ្ដល់ជូន គឺការរួមទានអាហារសាមគ្គីយ៉ាងកក់ក្ដៅ និងស្នាមញញឹមដ៏បរិសុទ្ធរបស់ក្មួយៗ ដែលជាកម្លាំងចិត្តមិនអាចកាត់ថ្លៃបានសម្រាប់ពួកយើង។ “ព្រោះការចែករំលែក គឺជាក្ដីស្រលាញ់ដែលគ្មានដែនកំណត់” ថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦
-

សកម្មភាពចុះពិនិត្យដំណើរការ រៀននិងបង្រៀននៃក្លឹប សុខអានទន្លេបាទី
សកម្មភាពចុះពិនិត្យដំណើរការ រៀននិងបង្រៀននៃក្លឹប សុខអានទន្លេបាទី ស្រុកបាទី សម្រាប់ថ្នាក់ទី១១ របស់ក្រុមការងារខេត្ត ។
-

សកម្មភាព សមាជិកក្លឹបមនសិការ “ពលរដ្ឋល្អ”
សកម្មភាព សមាជិកក្លឹបមនសិការ “ពលរដ្ឋល្អ” វិទ្យាល័យសុខអាន ព្រៃសណ្តែក ទៅទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហមនៅរាជធានីភ្នំពេញ។
-

ក្រុមការងារ មនសិការពលរដ្ឋល្អខេត្តតាកែវ
ក្រុមការងារ មនសិការពលរដ្ឋល្អខេត្ត បានអញ្ជើញ ចុះពិនិត្យមើលសកម្មភាពបង្រៀន និងរៀន របស់ក្លិប ពន្លឺយុវជន នៃសុខ អាន ទន្លេបាទី ស្រុកបាទី មេរៀនទី៣: ការនិយាយជាសាធារណ: ។
-

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស រួមជាមួយប្អូនៗយុវជន ស.ស.យ.ក. វិទ្យាល័យសមរលាវ ចំនួន ២០នាក់
ថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស រួមជាមួយប្អូនៗយុវជន ស.ស.យ.ក. វិទ្យាល័យសមរលាវ ចំនួន ២០នាក់ បានចូលរួមជួយសម្របសម្រួល ក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលថ្មី ដាក់អោយប្រើប្រាស់ អគារសិក្សាមួយខ្នង នៅវិទ្យាល័យសមរលាវ កម្មវិធីនេះមាននិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ លោកអាចារ្យគណៈកម្មការវត្ត លោកយាយ លោកតា លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន២៥៥នាក់៕
-

ស.ស.យ.ក. ខេត្តតាកែវ បានចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ប្រាសាទសិរិវីជយ មាត់បឹងតាកែវ
ព្រឹកថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស.ស.យ.ក. ខេត្តតាកែវ បានចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ប្រាសាទសិរិវីជយ មាត់បឹងតាកែវ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ជំទាវ ញ៉ែម សាខន ស ខេង និង លោកជំទាវ ឧកញ៉ាសិរីករុណាបទុមរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹម យ៉ាន និង លោក ជំទាវ សិរីកាព្ចានពង្សធីមុត្តរា អគ្គអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏…
-

យុវជន ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមពិធីប្រទានភ្លើងជូន ញ៉ោមស្រី ព្រះគ្រូ សយ នាង ព្រះចៅអធិការវត្តព្រៃជើង
នៅរសៀលថ្ងៃទី ០៥ កុម្ភៈ ២០២៦យុវជន ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមពិធីប្រទានភ្លើងជូន ញ៉ោមស្រី ព្រះគ្រូ សយ នាង ព្រះចៅអធិការវត្តព្រៃជើង ស្ថិតក្នុងឃុំគោកព្រេច ស្រុកគិរីវង់ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នឹងបានអញ្ជើញចូលរួមជាកិត្តិយស ដោយលោកងួន ឌីណា អភិបាលស្រ្កគិរីវង់។
-

គណកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាសនិងប្អូនៗ ស.ស.យ.ក. វិទ្យាល័យចំប៉ា បានចូលរួមជួយសម្របសម្រួល ក្នុងពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី
ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ គណកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាសនិងប្អូនៗ ស.ស.យ.ក. វិទ្យាល័យចំប៉ា បានចូលរួមជួយសម្របសម្រួល ក្នុងពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងសាលារៀន នៅវិទ្យាល័យចំប៉ា កម្មវិធីបុណ្យនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ លោកតា លោកយាយ លោកអាចារ្យគណៈកម្មការវត្ត លោកគ្រូ អ្នកគ្រូ សរុបចំនួន៤២៤នាក់ ។
-

ស.ស.យ.ក. ក្រុងដូនកែវចំនួន១០រូប បានចូលពិធីបុណ្យមាឃបូជា ដែលប្រារព្ធធ្វើនៅវត្តតុំ
ស.ស.យ.ក. ក្រុងដូនកែវចំនួន១០រូប បានចូលពិធីបុណ្យ មាឃបូជា ដែលប្រារព្ធធ្វើនៅវត្តតុំ ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ និងលោកជំទាវ។ ថ្ងៃចន្ទ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៥
-

ស.ស.យ.ក. ស្រុកទ្រាំង បានចូលរួមពិធីបុណ្យមាឃបូជា នៅវត្តសេរីសោភ័ណ្ឌ (ហៅវត្តព្រៃមៀន)
ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៦ ស.ស.យ.ក. ស្រុកទ្រាំង បានចូលរួមពិធីបុណ្យមាឃបូជា ដឹកនាំដោយលោក អ៊ុំ ចំរើន អភិបាលនៃគណ:អភិបាលស្រុក និងជាប្រធានស.ស.យ.ក.ស្រុក ព្រមទាំងលោក ព្រំ ឆាត សមាជិក្រុមប្រឹក្សាស្រុក នៅវត្តសេរីសោភ័ណ្ឌ (ហៅវត្តព្រៃមៀន) ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។ រួមដំណើដោយ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល កងកំលាំងទាំងបី…









