kirivong
-

គណ:កម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមអមដំណើរ ឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានចុះសាកសួរសុខទុក្ខក្រុមគ្រួសារវីរៈកងទ័ព និងវីរៈកងទ័ពជួរមុខចំនួន ០៥ នាក់
នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ គណ:កម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមអមដំណើរ ឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ និងជាសមាជិកអចិន្ត្រៃយ៍ យុវជន ស.ស.យ.ក. ខេត្តតាកែវ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុក និងមានការនិមន្តពីព្រះគ្រូមង្គលកេសរ អ៊ូច សារ៉ាន់ សាលាអនុគណ និងអាជ្ញាធរអាជ្ញាធរភូមិឃុំ បានចុះសាកសួរសុខទុក្ខក្រុមគ្រួសារវីរៈកងទ័ព និងវីរៈកងទ័ពជួរមុខចំនួន ០៥ នាក់/គ្រួសារ៖ ១. វីរកងទ័ព ទិន បុទ្រី…
-

យុវជន ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមពិធីប្រទានភ្លើងជូន ញ៉ោមស្រី ព្រះគ្រូ សយ នាង ព្រះចៅអធិការវត្តព្រៃជើង
នៅរសៀលថ្ងៃទី ០៥ កុម្ភៈ ២០២៦យុវជន ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមពិធីប្រទានភ្លើងជូន ញ៉ោមស្រី ព្រះគ្រូ សយ នាង ព្រះចៅអធិការវត្តព្រៃជើង ស្ថិតក្នុងឃុំគោកព្រេច ស្រុកគិរីវង់ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នឹងបានអញ្ជើញចូលរួមជាកិត្តិយស ដោយលោកងួន ឌីណា អភិបាលស្រ្កគិរីវង់។
-

យុវជន ស.ស.យ.ក. ស្រុកគិរីវង់ ១០រូបបានចូលរួមប្រារព្ធពិធីបុណ្យ ” មាឃបូជា ” នៅវត្តអង្គមង្គលគិរី
នៅរសៀលថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០២៦ យុវជន ស.ស.យ.ក. ស្រុកគិរីវង់ ១០រូបបានចូលរួមប្រារព្ធពិធីបុណ្យ ” មាឃបូជា ” នៅវត្តអង្គមង្គលគិរី ស្ថិតក្នុងភូមិបពល ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។ ក្នុងកម្មវិធីនេះដែរមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីសង្ឃ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សុស្សានុសិស្ស យយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម១០រូប និងប្រជាពុទ្ធបរិស័ទសរុបចំនួន ២៣៥ អង្គ/នាក់ ។ សូមអនុមោទនាពិធីបុណ្យ “មាឃបូជា”។
-

គណ:កម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមអមដំណើរ លោក ករុណា ពេជ្រ និងបងស្រីម៉ារី នាំយកទឹកប្រាក់សប្បុរសធម៌
នៅរសៀលថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ គណ:កម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមអមដំណើរ លោក ករុណា ពេជ្រ និងបងស្រីម៉ារី នាំយកទឹកប្រាក់សប្បុរសធម៌បងប្អូនខ្មែររស់នៅរដ្ឋ Dallas, Houton, Texas USA.(500$) ជូនដល់ក្រុមគ្រួសារវីរៈកងទ័ពដែលបានពលីនៅប្រាសាទតាក្របី ឈ្មោះ ដុស – សំណាង អាស័យដ្ឋាន: ភូមិត្រពាំងពងទឹក ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។









