UYFC
-

គណ:កម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមអមដំណើរ លោក ករុណា ពេជ្រ និងបងស្រីម៉ារី នាំយកទឹកប្រាក់សប្បុរសធម៌
នៅរសៀលថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ គណ:កម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមអមដំណើរ លោក ករុណា ពេជ្រ និងបងស្រីម៉ារី នាំយកទឹកប្រាក់សប្បុរសធម៌បងប្អូនខ្មែររស់នៅរដ្ឋ Dallas, Houton, Texas USA.(500$) ជូនដល់ក្រុមគ្រួសារវីរៈកងទ័ពដែលបានពលីនៅប្រាសាទតាក្របី ឈ្មោះ ដុស – សំណាង អាស័យដ្ឋាន: ភូមិត្រពាំងពងទឹក ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។
-

គណ:កម្មាធិការ ស.ស.យ.ក. ស្រុកសំរោង បាននាំយកថវិការបស់ឯកឧត្តម សុខ ពុទ្ធិវុធប្រធាន ស.ស.យ.ក. ខេត្តតាកែវ
ថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២៦ គណ:កម្មាធិការ ស.ស.យ.ក. ស្រុកសំរោង បាននាំយកថវិការបស់ឯកឧត្តម សុខ ពុទ្ធិវុធប្រធាន ស.ស.យ.ក. ខេត្ត និងលោកជំទាវ ព្រមទាំងថវិកាចូលរួមរបស់ សមាជិក សមាជិកា ស្រុក ជួយសម្រួលការលំបាករបស់លោក សន សារិទ្ធ សមាជិកគណ:កម្មាធិការ ស.ស.យ.ក. ស្រុកសំរោង ដែលកូនស្រីរបស់លោក មានជំងឺជាប្រចាំ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ សូមជូនពរក្មួយស្រីឆាប់ជាសះស្បើយ និងមានសុខភាពល្អ។
-

ខេត្តតាកែវ មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ចំនួន៨៤៧០កន្លែង
ខេត្តតាកែវ មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ចំនួន៨៤៧០កន្លែង
-

សកម្មភាពការបង្រៀន និងរៀនខ្លឹមសារមេរៀនរបស់សមាជិកសមាជិកាក្លឹប«មនសិការពលរដ្ឋល្អ»
ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ សកម្មភាពការបង្រៀន និងរៀនខ្លឹមសារមេរៀនរបស់សមាជិកសមាជិកាក្លឹប«មនសិការពលរដ្ឋល្អ» ថ្នាក់ទី១១សប្តាហ៍ទី៣ វិទ្យាល័យ សុខ អានទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។
-

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសា
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសា ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសិក ជា គង់ សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
-

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបង្រៀនក្លឹបសិក្សា «មនសិការពលរដ្ឋល្អ» ខេត្តតាកែវ ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបង្រៀនក្លឹបសិក្សា «មនសិការពលរដ្ឋល្អ» ខេត្តតាកែវ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោក លី សាវេត អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តតាកែវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពមួយចំនួន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ…
-

គណៈកម្មាធិការស.ស.យ.ក. ខេត្តបានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពអនុសេនីយ៍ឯក សុខ ក្រឹម
រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការស.ស.យ.ក. ខេត្តបានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពអនុសេនីយ៍ឯក សុខ ក្រឹម ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិប្រាសាទតាមាន់ធំ ខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំដោយឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងគណៈប្រតិភូ ស្ថិតនៅភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធអនុសេនីយ៍ឯក សុខ ក្រឹម សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
-

កម្មវិធីបិទការប្រកួតផ្តាច់ព្រ័ត្រ គម្រោងឆ្នើមថ្នាក់ជាតិ សម្រាប់គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ
#កម្មវិធីបិទការប្រកួតផ្តាច់ព្រ័ត្រ គម្រោងឆ្នើមថ្នាក់ជាតិ សម្រាប់គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារមនសិការពលរដ្ឋល្អ ស.ស.យ.ក. ខេត្តតាកែវបានអញ្ជើញចូលរួមកម្មវិធីបិទការប្រកួតផ្តាច់ព្រ័ត្រគម្រោងឆ្នើមថ្នាក់ជាតិ សម្រាប់គម្រោង ” កម្ពុជាក្នុងបេះដូងខ្ញុំ ” ក្រោមអឋថិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា។









