UYFC_TAKEO
-

ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ក្រុមការងារយើងបានបន្តនាំយកសម្ភារឧបត្ថម្ភ និងចែករំលែកក្ដីស្រលាញ់ជូនដល់ក្មួយៗកុមារកំព្រាខេត្តតាកែវ
«ការចែករំលែក គឺជាក្ដីស្រលាញ់ដ៏វិសេសវិសាលបំផុត» ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ក្រុមការងារយើងបានបន្តនាំយកសម្ភារឧបត្ថម្ភ និងចែករំលែកក្ដីស្រលាញ់ជូនដល់ក្មួយៗកុមារកំព្រាខេត្តតាកែវ។ ស្នាមញញឹមរបស់ក្មួយៗ គឺជាកម្លាំងចិត្តសម្រាប់ពួកយើង ក្នុងការបន្តសកម្មភាពមនុស្សធម៌ និងការងារសង្គម ដើម្បីភាពរីកចម្រើន និងសុភមង្គលក្នុងសហគមន៍។ ១៤ កុម្ភៈ ២០២៦
-

ក្នុងឱកាសទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ ក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បាននាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ទៅចែករំលែកដល់ក្មួយៗកុមារកំព្រាចំនួន ១៧នាក់ នៅឃុំស្មោង
ក្ដីស្រលាញ់ចេញពីបេះដូង ជូនដល់ក្មួយៗមណ្ឌលកុមារកំព្រាស្មោង (ស្រុកទ្រាំង)៖ ក្នុងឱកាសទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ ក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បាននាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ទៅចែករំលែកដល់ក្មួយៗកុមារកំព្រាចំនួន ១៧នាក់ នៅឃុំស្មោង។ លើសពីសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងថវិកាដែលបានផ្ដល់ជូន គឺការរួមទានអាហារសាមគ្គីយ៉ាងកក់ក្ដៅ និងស្នាមញញឹមដ៏បរិសុទ្ធរបស់ក្មួយៗ ដែលជាកម្លាំងចិត្តមិនអាចកាត់ថ្លៃបានសម្រាប់ពួកយើង។ “ព្រោះការចែករំលែក គឺជាក្ដីស្រលាញ់ដែលគ្មានដែនកំណត់” ថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦
-

សកម្មភាពចុះពិនិត្យដំណើរការ រៀននិងបង្រៀននៃក្លឹប សុខអានទន្លេបាទី
សកម្មភាពចុះពិនិត្យដំណើរការ រៀននិងបង្រៀននៃក្លឹប សុខអានទន្លេបាទី ស្រុកបាទី សម្រាប់ថ្នាក់ទី១១ របស់ក្រុមការងារខេត្ត ។
-

សកម្មភាព សមាជិកក្លឹបមនសិការ “ពលរដ្ឋល្អ”
សកម្មភាព សមាជិកក្លឹបមនសិការ “ពលរដ្ឋល្អ” វិទ្យាល័យសុខអាន ព្រៃសណ្តែក ទៅទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហមនៅរាជធានីភ្នំពេញ។
-

ក្រុមការងារ មនសិការពលរដ្ឋល្អខេត្តតាកែវ
ក្រុមការងារ មនសិការពលរដ្ឋល្អខេត្ត បានអញ្ជើញ ចុះពិនិត្យមើលសកម្មភាពបង្រៀន និងរៀន របស់ក្លិប ពន្លឺយុវជន នៃសុខ អាន ទន្លេបាទី ស្រុកបាទី មេរៀនទី៣: ការនិយាយជាសាធារណ: ។
-

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស រួមជាមួយប្អូនៗយុវជន ស.ស.យ.ក. វិទ្យាល័យសមរលាវ ចំនួន ២០នាក់
ថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស រួមជាមួយប្អូនៗយុវជន ស.ស.យ.ក. វិទ្យាល័យសមរលាវ ចំនួន ២០នាក់ បានចូលរួមជួយសម្របសម្រួល ក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលថ្មី ដាក់អោយប្រើប្រាស់ អគារសិក្សាមួយខ្នង នៅវិទ្យាល័យសមរលាវ កម្មវិធីនេះមាននិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ លោកអាចារ្យគណៈកម្មការវត្ត លោកយាយ លោកតា លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន២៥៥នាក់៕
-

ស.ស.យ.ក. ខេត្តតាកែវ បានចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ប្រាសាទសិរិវីជយ មាត់បឹងតាកែវ
ព្រឹកថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស.ស.យ.ក. ខេត្តតាកែវ បានចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ប្រាសាទសិរិវីជយ មាត់បឹងតាកែវ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ជំទាវ ញ៉ែម សាខន ស ខេង និង លោកជំទាវ ឧកញ៉ាសិរីករុណាបទុមរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹម យ៉ាន និង លោក ជំទាវ សិរីកាព្ចានពង្សធីមុត្តរា អគ្គអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏…
-

ស.ស.យ.ក. ក្រុងដូនកែវចំនួន១០រូប បានចូលពិធីបុណ្យមាឃបូជា ដែលប្រារព្ធធ្វើនៅវត្តតុំ
ស.ស.យ.ក. ក្រុងដូនកែវចំនួន១០រូប បានចូលពិធីបុណ្យ មាឃបូជា ដែលប្រារព្ធធ្វើនៅវត្តតុំ ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ និងលោកជំទាវ។ ថ្ងៃចន្ទ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៥
-

ស.ស.យ.ក. ស្រុកទ្រាំង បានចូលរួមពិធីបុណ្យមាឃបូជា នៅវត្តសេរីសោភ័ណ្ឌ (ហៅវត្តព្រៃមៀន)
ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៦ ស.ស.យ.ក. ស្រុកទ្រាំង បានចូលរួមពិធីបុណ្យមាឃបូជា ដឹកនាំដោយលោក អ៊ុំ ចំរើន អភិបាលនៃគណ:អភិបាលស្រុក និងជាប្រធានស.ស.យ.ក.ស្រុក ព្រមទាំងលោក ព្រំ ឆាត សមាជិក្រុមប្រឹក្សាស្រុក នៅវត្តសេរីសោភ័ណ្ឌ (ហៅវត្តព្រៃមៀន) ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។ រួមដំណើដោយ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល កងកំលាំងទាំងបី…
-

ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមពិធីបុណ្យមាឃបូជា នៅវត្តកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ
ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៦ ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមពិធីបុណ្យមាឃបូជា ដឹកនាំដោយលោក មុត សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាស្រុក និងលោក រស់ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី នៅវត្តកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។ រួមដំណើដោយ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល កងកំលាំងទាំងបី លោកប្រធាន អនុប្រធាន…









