UYFC_TAKEO

  • យុវជន ស.ស.យ.ក. ស្រុកគិរីវង់ ១០រូបបានចូលរួមប្រារព្ធពិធីបុណ្យ ” មាឃបូជា ” នៅវត្តអង្គមង្គលគិរី

    យុវជន ស.ស.យ.ក. ស្រុកគិរីវង់ ១០រូបបានចូលរួមប្រារព្ធពិធីបុណ្យ ” មាឃបូជា ” នៅវត្តអង្គមង្គលគិរី

    នៅរសៀលថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០២៦ យុវជន ស.ស.យ.ក. ស្រុកគិរីវង់ ១០រូបបានចូលរួមប្រារព្ធពិធីបុណ្យ ” មាឃបូជា ” នៅវត្តអង្គមង្គលគិរី ស្ថិតក្នុងភូមិបពល ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។ ក្នុងកម្មវិធីនេះដែរមានការនិមន្ត​ និងអញ្ជើញចូលរួមពីមន្ត្រីសង្ឃ មន្រ្តីរាជការ លោកគ្រូ​​អ្នកគ្រូ​ សុស្សានុសិស្ស យយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម១០រូប និងប្រជាពុទ្ធបរិស័ទសរុបចំនួន ២៣៥ អង្គ/នាក់ ។ សូមអនុមោទនាពិធីបុណ្យ “មាឃបូជា”។

  • ពិធីបុណ្យមាឃបូជា គឺជា ពិធីបុណ្យដ៏ធំ និងមានអត្ថន័យសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ

    ពិធីបុណ្យមាឃបូជា គឺជា ពិធីបុណ្យដ៏ធំ និងមានអត្ថន័យសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ

    សូមអនុមោទនា បុណ្យមាឃបូជា ពិធីបុណ្យមាឃបូជា គឺជា ពិធីបុណ្យដ៏ធំ និងមានអត្ថន័យសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី១៥កើត ខែមាឃ ដោយហេតុសំខាន់ ៣ យ៉ាង គឺទី១ ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើចតុរង្គសន្និបាត ទី២ ដើម្បីរំលឹកនឹកដល់ថ្ងៃដែលព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងឱវាទបដិមោក្ខ និងទី៣ គឺដើម្បីរំលឹកនឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ។ នាថ្ងៃដ៏នក្ខត្តឫក្សនេះ សូមពុទ្ធសាសនិកគ្រប់រូប ចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជាឧត្តមប្រយោជន៍ដល់ការថែរក្សាអត្តសញ្ញាណ ប្រពៃណី និងសាសនារបស់រដ្ឋ។

  • គណ:កម្មាធិការ ស.ស.យ.ក. ស្រុកត្រាំកក់ បានចូលរួមអមដំណើរ លោក ករុណា ពេជ្រ និងបងស្រីម៉ារី

    គណ:កម្មាធិការ ស.ស.យ.ក. ស្រុកត្រាំកក់ បានចូលរួមអមដំណើរ លោក ករុណា ពេជ្រ និងបងស្រីម៉ារី

    នៅរសៀលថ្ងៃសៅរ៍១៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ គណ:កម្មាធិការ ស.ស.យ.ក. ស្រុកត្រាំកក់ បានចូលរួមអមដំណើរ លោក ករុណា ពេជ្រ និងបងស្រីម៉ារី នាំយកទឹកប្រាក់សប្បុរសធម៌បងប្អូនខ្មែររស់នៅរដ្ឋ Dallas, Houton, Texas USA.ជូនដល់ក្រុមគ្រួសារវីរៈកងទ័ពដែលបានពលីដូចខាងក្រោម÷ ១.ជូន៥០០$ ដល់ក្រុមគ្រួសារវីរកងទ័ពឈ្មោះ ស៊ុយ សំណាង នៅឃុំ តាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ២. ជូន៥០០$ ដល់ក្រមគ្រួសារវីរកងទ័ពឈ្មោះ ទន់ សារិន នៅ…

  • គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននំាយកសម្ភារ និងថវិការបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានស.ស.យ.ក. ខេត្តតាកែវ

    គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននំាយកសម្ភារ និងថវិការបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានស.ស.យ.ក. ខេត្តតាកែវ

    នៅរសៀលថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននំាយកសម្ភារ និងថវិការបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានស.ស.យ.ក. ខេត្តតាកែវ និងលោកជំទាវ ព្រមទាំងថវិកាចូលរួមរបស់សមាជិក សមាជិកា ស.ស.យ.ក. ស្រុក ទៅសួរសុខទុក្ខ ប្រពន្ធលោកខុន​​ ខេត្ត សមាជិក ស.ស.យ.ក. ស្រុក ដែលមានជំងឺ ទើបត្រឡប់មកពីមន្ទីរពេទ្យវិញ ហើយកំពុងសម្រាកព្យាបាលជំងឺបន្តនៅផ្ទះ ស្ថិតនៅភូមិសម្តេចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស…

  • លេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ បានចូលរួមអមដំណើរលោក ករុណា ពេជ្រ រួមជាមួយនឹងបងស្រីម៉ារីបាននាំយកថវិការបស់បងប្អូន សប្បុរសជននៅសហរដ្ឋអាមេរិកទៅជួបសួរសុខទុក្ខនិងរំលែកទុក្ខដល់គ្រួសារវីរៈកងទ័ពដែលបានពាក់លី

    លេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ បានចូលរួមអមដំណើរលោក ករុណា ពេជ្រ រួមជាមួយនឹងបងស្រីម៉ារីបាននាំយកថវិការបស់បងប្អូន សប្បុរសជននៅសហរដ្ឋអាមេរិកទៅជួបសួរសុខទុក្ខនិងរំលែកទុក្ខដល់គ្រួសារវីរៈកងទ័ពដែលបានពាក់លី

    នៅរសៀលថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ សមាជិក សមាជិកា លេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ បានចូលរួមអមដំណើរលោក ករុណា ពេជ្រ រួមជាមួយនឹងបងស្រីម៉ារីបាននាំយកថវិការបស់បងប្អូន សប្បុរសជននៅសហរដ្ឋអាមេរិកទៅជួបសួរសុខទុក្ខនិងរំលែកទុក្ខដល់គ្រួសារវីរៈកងទ័ពដែលបានពាក់លី ចំនួន៣គ្រួសាររួមមាន÷ ១. ក្រុមគ្រួសារវីរកងទ័ព សួន ប្រុស នៅសង្កាត់រកាក្នុង ក្រុងដូនកែវ ២. ក្រុមគ្រួសារវីរកងទ័ព ចែម ឬទ្ធី នៅសង្កាត់បារាយណ៍ ក្រុងដូនកែវ ៣.…

  • គណ:កម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមអមដំណើរ លោក ករុណា ពេជ្រ និងបងស្រីម៉ារី នាំយកទឹកប្រាក់សប្បុរសធម៌

    គណ:កម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមអមដំណើរ លោក ករុណា ពេជ្រ និងបងស្រីម៉ារី នាំយកទឹកប្រាក់សប្បុរសធម៌

    នៅរសៀលថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ គណ:កម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមអមដំណើរ លោក ករុណា ពេជ្រ និងបងស្រីម៉ារី នាំយកទឹកប្រាក់សប្បុរសធម៌បងប្អូនខ្មែររស់នៅរដ្ឋ Dallas, Houton, Texas USA.(500$) ជូនដល់ក្រុមគ្រួសារវីរៈកងទ័ពដែលបានពលីនៅប្រាសាទតាក្របី ឈ្មោះ ដុស – សំណាង អាស័យដ្ឋាន: ភូមិត្រពាំងពងទឹក ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។

  • គណ:កម្មាធិការ​ ស.ស.យ.ក. ស្រុកសំរោង​ បាននាំយកថវិការបស់ឯកឧត្តម សុខ ពុទ្ធិវុធប្រធាន ស.ស.យ.ក. ខេត្តតាកែវ

    គណ:កម្មាធិការ​ ស.ស.យ.ក. ស្រុកសំរោង​ បាននាំយកថវិការបស់ឯកឧត្តម សុខ ពុទ្ធិវុធប្រធាន ស.ស.យ.ក. ខេត្តតាកែវ

    ថ្ងៃទី២៨​ ខែ មករា ឆ្នាំ២០២៦​ គណ:កម្មាធិការ​ ស.ស.យ.ក. ស្រុកសំរោង​ បាននាំយកថវិការបស់ឯកឧត្តម សុខ ពុទ្ធិវុធប្រធាន ស.ស.យ.ក. ខេត្ត និងលោកជំទាវ ព្រមទាំងថវិកាចូលរួមរបស់ សមាជិក សមាជិកា ស្រុក ជួយសម្រួលការលំបាករបស់លោក​ សន​ សារិទ្ធ​ សមាជិកគណ:កម្មាធិការ​ ស.ស.យ.ក. ស្រុកសំរោង​ ដែលកូនស្រីរបស់លោក​ មានជំងឺជាប្រចាំ​ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ សូមជូនពរក្មួយស្រីឆាប់ជាសះស្បើយ និងមានសុខភាពល្អ។

Author Profile

ឯកឧត្ដម សុខ ពុទ្ធិវុធ

សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិារ

ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ

Latest posts
Search