,

ពិធីបុណ្យមាឃបូជា គឺជា ពិធីបុណ្យដ៏ធំ និងមានអត្ថន័យសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ

user_takeo1 Avatar

សូមអនុមោទនា បុណ្យមាឃបូជា🙏🏻

ពិធីបុណ្យមាឃបូជា គឺជា ពិធីបុណ្យដ៏ធំ និងមានអត្ថន័យសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី១៥កើត ខែមាឃ ដោយហេតុសំខាន់ ៣ យ៉ាង គឺទី១ ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើចតុរង្គសន្និបាត ទី២ ដើម្បីរំលឹកនឹកដល់ថ្ងៃដែលព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងឱវាទបដិមោក្ខ និងទី៣ គឺដើម្បីរំលឹកនឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ។

នាថ្ងៃដ៏នក្ខត្តឫក្សនេះ សូមពុទ្ធសាសនិកគ្រប់រូប ចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជាឧត្តមប្រយោជន៍ដល់ការថែរក្សាអត្តសញ្ញាណ ប្រពៃណី និងសាសនារបស់រដ្ឋ។

spv Avatar

Leave a Reply

Your email address will not be published. Required fields are marked *

Author Profile

ឯកឧត្ដម សុខ ពុទ្ធិវុធ

សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិារ

ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ

Latest posts
Search