UYFC

  • ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសា

    ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសា

    ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសា ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសិក ជា គង់ សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

  • ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបង្រៀនក្លឹបសិក្សា «មនសិការពលរដ្ឋល្អ» ខេត្តតាកែវ ឆ្នាំ២០២៦

    ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបង្រៀនក្លឹបសិក្សា «មនសិការពលរដ្ឋល្អ» ខេត្តតាកែវ ឆ្នាំ២០២៦

    រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបង្រៀនក្លឹបសិក្សា «មនសិការពលរដ្ឋល្អ» ខេត្តតាកែវ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោក លី សាវេត អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តតាកែវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពមួយចំនួន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ…

  • គណៈកម្មាធិការស.ស.យ.ក. ខេត្តបានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពអនុសេនីយ៍ឯក សុខ ក្រឹម

    គណៈកម្មាធិការស.ស.យ.ក. ខេត្តបានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពអនុសេនីយ៍ឯក សុខ ក្រឹម

    រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការស.ស.យ.ក. ខេត្តបានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពអនុសេនីយ៍ឯក សុខ ក្រឹម ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិប្រាសាទតាមាន់ធំ ខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំដោយឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងគណៈប្រតិភូ ស្ថិតនៅភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធអនុសេនីយ៍ឯក សុខ ក្រឹម សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

  • កម្មវិធីបិទការប្រកួតផ្តាច់ព្រ័ត្រ គម្រោងឆ្នើមថ្នាក់ជាតិ សម្រាប់គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ

    កម្មវិធីបិទការប្រកួតផ្តាច់ព្រ័ត្រ គម្រោងឆ្នើមថ្នាក់ជាតិ សម្រាប់គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ

    #កម្មវិធីបិទការប្រកួតផ្តាច់ព្រ័ត្រ គម្រោងឆ្នើមថ្នាក់ជាតិ សម្រាប់គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារមនសិការពលរដ្ឋល្អ ស.ស.យ.ក. ខេត្តតាកែវបានអញ្ជើញចូលរួមកម្មវិធីបិទការប្រកួតផ្តាច់ព្រ័ត្រគម្រោងឆ្នើមថ្នាក់ជាតិ សម្រាប់គម្រោង ” កម្ពុជាក្នុងបេះដូងខ្ញុំ ” ក្រោមអឋថិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា។

Author Profile

ឯកឧត្ដម សុខ ពុទ្ធិវុធ

សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិារ

ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ

Search